កណ្តាលៈ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលបានបើកម៉ូតូវ៉ារថយន្តមិនផុត បណ្តាលឲ្យប៉ះដៃចង្កូចម៉ូតូជាមួយរថយន្តធ្វើអោយដួលម៉ូតូពីមុខរថយន្ត ហើយត្រូវរថយន្តបុករុញបន្ថែម រងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង សេងលាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯជនម្ចាស់រថយន្តឈ្មោះ ជា ភណ្ឌ័ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
នគរបាលស្រុកស្អាងបានអោយដឹងទៀតថា មុនពេលកើតហេតមានរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ចង្កូតស្ដាំ PP.1953 បើកបរ ដោយឈ្មោះ ជា ភណ្ឌ័ ភេទប្រុស បានធ្វើដំណើរពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AX-4302 បើកបរដោយឈ្មោះឡុង សេងលាំង បានវ៉ារថយន្តខាងលើ បណ្តាលអោយប៉ះដៃចង្កូចម៉ូតូជាមួយរថយន្តធ្វើអោយដួលម៉ូតូពីមុខរថយន្ត ហើយត្រូវរថយន្តបុករុញបន្ថែម រងរបួសធ្ងន់ ភ្លាមនោះរថយន្តសង្គ្រោះរបស់ស្នងការដ្ផាននគរបាលខេត្តកណ្តាល បានដឹកយកទៅព្យាបាល នៅភ្នំពេញ ។
ចំណែករថយន្តបានបើករត់ពីកន្លែងកើតហេតុទៅក្រុងតាខ្មៅ ហើយត្រូវបាននគរបាលប៉ុស្តិ៍រការខ្ពស់ សហកា ជាមួយចរាចរណ៍ស្រុកស្អាង ក្រុងតាខ្មៅ និងប៉ុស្តិ៍កំពង់សំណាញ់ ឃាត់បានរថយន្ត និងអ្នកបើករថយន្ត យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕
មតិយោបល់