ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន៧កញ្ចប់

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនខុសច្បាប់មួយករណី ក្នុងបទល្មើសជាក់ស្ដែង។

ការចាប់ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង៦ និង២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិភ្នំតូច ឃុំពេជ្យចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានជនសង្ស័យបាន ម្នាក់ឈ្មោះ ម៉ើ សេរី ហៅគោ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនប្រភេទ(ម៉ាទឹកកកICE)ចំនួន៧ថង់ទម្ងន់១០,២០ក្រាម,ទូរសព្ទដៃចំនួន៤គ្រឿង នឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់