ព័ត៌មានជាតិ

សាលារាជធានី កំពុងដំឡើងស្លាកសញ្ញាចរាចរថ្មីនៅមហាវិថីព្រះនរោត្តម

ភ្នំពេញៈ ដើម្បីបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ក្នុងការគោរពច្បាប់ចរាចរ ​ម្យ៉ាងទៀត ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរនោះ សាលារាជធានីភ្នំពេញបានដំឡើង​ស្លាកសញ្ញាចរាចរថ្មីនៅកំណាត់ផ្លូវនានា នៅក្នុងក្រុងជាច្រើនហើយដែរ។

​ជាក់ស្តែងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើង​ស្លាកសញាចរាចរថ្មីនៅមហាវិថីព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំដល់ស្ពានអាកាសក្បាលថ្នល់ ស្របពេលដែលក្នុងផែនការឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងដំឡើង​ស្លាកសញាចរាចរថ្មី សរុបចំនួន ៥.០០០ស្លាកនោះ។

​មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើង​ស្លាកសញាចរាចរថ្មីនៅមហាវិថីព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំដល់ស្ពានអាកាសក្បាលថ្នល់។

ក្នុងផែនការឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងដំឡើង​ស្លាកសញាចរាចរថ្មី សរុបចំនួន ៥.០០០ស្លាក៕

photo_2016-06-01_11-57-09photo_2016-06-01_11-57-08photo_2016-06-01_11-57-08 (2)photo_2016-06-01_11-57-07photo_2016-06-01_11-57-10photo_2016-06-01_11-57-06

មតិយោបល់