ព័ត៌មានជាតិ

ជនអនាថាដេកស្លាប់ សមត្ថកិច្ចចុះមកធ្វើកំណត់ហេតុហើយ ទុកសពចោលនៅចិញ្ចើមផ្លូវ១យប់លេង!..

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសពជនអនាថាម្នាក់ ដេកស្លាប់តាមបណ្តោយផ្លូវព្រះសីសុវត្ថិ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុច មុខសាខាក្រុមហ៊ុនម៉ុងរិទ្ធី ឃ្លាំងលេខ១១ ខាងត្បូង សាលាកូលាបទី១ ប្រហែល១០០ ម៉ែត្រ ផ្លូវព្រះស៊ីសុវត្ថ ក្នុងខណ្ឌដូនពេញ ។

សូមបញ្ជាក់ថា អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋអត់ទ្រាំមិនគ្រវីក្បាលមិនបាន ដោយសារតែ ក្រោយពីកើតហេតុ គេឃើញមានសមត្ថកិច្ចបានចុះមកដល់ ធ្វើកំណត់ហេតុរួច បែរជាចេញទៅវិញបាត់អស់ ដោយទុកឲ្យសពនៅលើចិញ្ចើមផ្លូវពេញ១យប់ ៕

មតិយោបល់