ព័ត៌មានជាតិ

ករណីត្រាក់ទ័រកាយដីប៉ះគ្រាប់មិនទាន់ផ្ទុះ បណ្ដាលឲ្យរងរបួស នៅស្រុកកោះញែក

មណ្ឌលគិរី: យោងតាមផេកអាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទីល្ងាច មានករណីគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះនៅទំនប់ភ្នំក្រោល ក្នុងភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហេតុការណ៍នេះបានកើតឡើងដោយសារត្រាក់ទ័រកាយដីប៉ះចំគ្រាប់បេ ៤០ បានផ្ទុះឡើងបណ្តាលឱ្យអ្នកបើកត្រាក់ទ័រ ឈ្មោះ ហួត ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសស្រាល ដោយសារអំបែងគ្រាប់។
ជនរងគ្រោះកំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី៕

មតិយោបល់