ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង បែកគំនិតដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះខ្ទេចអស់ទាំងស្រុង!

កណ្តាលៈ បុរសម្នាក់បានផឹកស្រាអស់ជាច្រើន ធ្វើឲ្យគាត់ស្រវឹងបាត់បង់ស្មារតី ក៏បែកគំនិតដុតបំផ្លាញផ្ទះខ្លួនឯងចោល បណ្តាលឲ្យឆេះខូចខាតទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា មា្ចស់ផ្ទះមានឈ្មោះ ខេង ណាច ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរ និងប្តីឈ្មោះ ហ៊ី ចេក ភេទប្រុសអាយុ៤៦ឆ្នាំ (ប្តីជាអ្នកដុតផ្ទះខ្លួនឯង) ដែលរស់នៅភូមិឃុំកើតហេតុខាងលើ។ សម្ភារៈខូចខាតរួមមាន ឆេះផ្ទះ១ខ្នង មានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ចាំងក្តារ ឆេះអស់ទាំងស្រុង ឆេះម៉ូតូ១គឿងម៉ាកវ៉េវ (ចាស់) ឆេះលុយរៀលអស់ចំនួន២០០០០០រៀល និងសម្ភារៈសំលៀកបំពាក់មួយចំនួនទៀត។

ប្រភពដដែលបានឲ្យដឹងទៀតថា ប្រតិបត្តការបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គឿង ជួយអន្តរាគមន៍ពន្លត់ និងបានប្រើប្រាស់ទឹកអស់១រថយន្ត(តូច) បានរលត់នៅម៉ោង១០យប់ថ្ងៃដដែល។

លោកអធិការបានបញ្ជាក់ប្រាប់Post Newsថា មូលហេតុបណ្តាលមកពីឈ្មោះ ហ៊ី ចេក ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកដុតផ្ទះខ្លួនឯង ដោយសារស្រវឹងស្រាជោគជាំខ្លាំងពេក។

ក្នុងករណីនេះមិនបណ្តាលឲ្យមានមនុស្សរងរបួស និងប៉ះពាល់ដល់ជីវិតឡើយ៕

https://youtu.be/DZQSEaCp9jo

មតិយោបល់