ភ្នំពេញៈ ជាការពិតណាស់ ប្រសិនបើយើងធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ដែលចាប់គិតពីចំណុចច្រមុះជ្រូកស្ទឹងមានជ័យ រហូតមកដល់ម្តុំរោងចក្រផលិតស្រាបៀរកម្ពុជា ដែលជាភូមិសាស្ត្រ របស់ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺបង្គោលនៅទីនោះ កន្លែងខ្លះការខូចខាត ដាច់បណ្តាញភ្លើង ដែលជាហេតុគ្មានភ្លើងបំភ្លឺ ពិបាកក្នុងការធ្វើដំណើរតាមដងផ្លូវយ៉ាងខ្លាំង ចំណែកកន្លែងខ្លះទៀតក៏មានភ្លើងបំភ្លឺធម្មតា ។
ដូច្នេះហើយ ទើបពួកគាត់សូមធ្វើការសូមណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច រួមនិងកម្លាំងពាក់ពន្ធ័ សូមជួយពិនិត្យមើលបង្គោលភ្លើងទាំងនេះផង ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ពួកគាត់នាពេលរាត្រី៕
មតិយោបល់