កណ្ដាលៈ នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹក ត្រង់ចំណុចកំពង់ទឹកក្រោយវត្តឥន្ទលីបូណ៌ ស្ថិតក្នុងភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នារីរងគ្រោះឈ្មោះ អ៊ុន ស្រីនិច អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ដំណើររឿង៖ យោងតាមព័ត៌មានបានឲ្យដឹងថា សពនារីរងគ្រោះអណ្តែតមកទើរនៅកំពង់ទឹក ក្រោយវត្តឥន្ទលីបូណ៌ ភ្លាមនោះក៏ផ្អើលឆោឡោ ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី រាយការណ៍បន្ដទៅកម្លាំងនគរបាលជំនាញស្រុក ចុះមកត្រួតពិនិត្យកោសល្យវិច័យដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ បញ្ជាក់ថា អាយុប្រហែលជាង ៣០ឆ្នាំ ពាក់អាវយឺត ដៃវែង ពណ៌ក្រហម ពាក់អាវទ្រនាប់ ពណ៌ទឹកដោះគោ ស្លៀកខោយឺត ចង្កេះកៅស៊ូ មានឆ្នូតពណ៌សពីរ (ខោកីឡា) មានកម្ពស់ ១.៥២ម៉ែត្រ មានពាក់ខ្សែអំបោះ ពណ៌ក្រហម មានកថានៅកដៃខាងឆ្វេង មានពាក់ខ្សែចង្កេះ ពណ៌សកថា នៅក្នុងហោប៉ៅខាងស្តាំ មានលុយ២៥០០រៀល និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មួយសន្លឹក ដែលមានឈ្មោះ អ៊ុន ស្រីនិច ភេទស្រី មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម សពមានសភាពសភាពស្អុយរលួយ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។
បញ្ជាក់៖ ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះឈ្មោះ អ៊ុន សុមាលី អាយុ ៣៧ឆ្នាំ បានឲ្យដឹងថា ប្អូនរបស់គាត់បានលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៥និង៤០នាទី នៅចំណុចស្ពានគីសូណា ខេត្តកំពង់ចាម ពិតប្រាកដមែន ដោយការលោតទឹកសម្លាប់ខ្លួននេះ គឺពុំដឹងមកពីមូលហេតុអ្វីនោះទេ។
ក្រោយកើតហេតុ និងត្រួតពិនិត្យរួច សមត្ថកិច្ចជំនាញប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់