ព័ត៌មានជាតិ

មុខសញ្ញាចោរលួចម៉ូតូឆ្លងខេត្តយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចសហការគ្នាឆ្មក់បង្ក្រាបបាន!

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោង ខេត្តតាកែវ បានចុះមកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនមុខសញ្ញាចោរលួចម៉ូតូម្នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងខេត្តតាកែវ ហើយបានរត់មកលាក់ខ្លួននៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ២នេះ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលម្នាក់នោះឈ្មោះ ជា រ៉ា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលខាងលើ។

តាមប្រភពីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មនៅក្នុងខេត្តតាកែវ ហើយបានមកស្នាក់នៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះជួលខាងលើ។ ប៉ុន្តែទង្វើរបស់ជននេះមិនអាចលាក់បាំងជិតឡើយ ទីបំផុតត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុសំរោងស្រាវជ្រាវឃើញ។បន្ទាប់មកបានចុះមកសហការជាមួយនគរបាលចោមចៅ២ធ្វើការចាប់ខ្លួនដោយដកហូតបានឧបករណ៍សម្រាប់កាច់សោរកម៉ូតូនិងសម្ភារៈមួយចំនួនទៀតរួចនាំយកទៅសួរនាំនិងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកសំរោង៕

មតិយោបល់