ស្វាយរៀងៈ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៌បានធ្វើការចុះបង្ក្រាប អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកកំពង់រោទ៌បានចំនួន១០នាក់ ក្នុងនោះ ជនជាតិវៀតណាម៥នាក់ និងខ្មែរ៥នាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យចំនួន១០នាក់មានឈ្មោះដូចខាងក្រោម ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ទី១-ឈ្មោះ ទ្វៀង ថាន់មិន ភេទប្រុស អាយុ៤៣ឆ្នាំ ទី២-ឈ្មោះ យង់ថាន់ ទៀង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិយ៉ងដីឃុំចិនហៀបស្រុកទៀងទីខេត្តឡុងអាន។ ទី៣-ឈ្មោះ ហ្វាម ត្រាយ៉ាង អាយុ ៤១ឆ្នាំ រស់នៅសង្កាត់លេខ៣ ខេត្តឡុអាន។ ទី៤ឈ្មោះ សវ៉ាងបៀភេទប្រុស អាយុ៣០ឆ្នាំ ភូមិជុងតេ ឃុំថាយអូស្រុកយិនហិង ខេត្តឡុងអាន។ ទី៥ឈ្មោះ ថាន់ទីនឹង ភេទស្រី អាយុ៣៨ឆ្នាំ ភូមិទី២ឃុំជីត្រាំង ស្រុកយិនហឹង ខេត្តឡុងអាន។ ទី៦ ហុយ សាហត់ ភេទប្រុស អាយុ២៩ឆ្នាំ។ ទី៧ឈ្មោះ ជា ប្រី ភេទប្រុស អាយុ២១ឆ្នាំ (អ្នកទាំងពីរស់នៅភមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង)។ ទី៨ថាន់ងុកភេទប្រុសអាយុ៣៥ឆ្នាំ ទី៩ ឈ្មោះ ឡុក ចឹត្រា ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកទាំងពីរស់នៅភូមិព្រៃវល្លិឃុំថ្មីស្រុកកំពង់រោទ៌) ទី១០ ឈ្មោះ ជិន សុភ័ក្ត្រា ភេទប្រុស អាយុ២០ឆ្នាំភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ យើងរឹបអូសបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន០១កញ្ចប់ ទូរស័ពចំនួន៤គ្រឿង និងម៉ូតូចំនួន០៦គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោះស្រាយតាមនិតិវិធី៕
មតិយោបល់