រតនគិរីៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ ជីកត្បូងបាក់ដីសង្កត់បណ្តាលឲ្យស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចកន្លែងជីកត្បូងស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាងស្រុកលំផាត់ ខេត្តរតនគិរី។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ធើង រិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពួន មុខរបរ កម្មករជីកត្បូង និងឈ្មោះ ញឹម ធើង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួន មុខរបរ កម្មករជីកត្បូង អ្នកទាំង២ មានទីលំនៅភូមិកាណាងលើឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋបានកម្លាំងប៉ុស្តិ៍សន្តិសុខអូរស៊ិនលែរ៍ ចុះដល់ ពិនិត្យកន្លែងកើតហេតុ ។ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិដឹកបញ្ជូនតាមម៉ូតូឯកជនយកទៅផ្ទះមុនពេលកម្លាំងប៉ុស្តិ៍ចុះទៅដល់៕
មតិយោបល់