ព័ត៌មានជាតិ

បងមានប្រពន្ធហើយមកកុហកអូន! ប្តីចង់ប្រពន្ធ តែប្រពន្ធមិនឲ្យ បញ្ចេញកណ្តាប់ដៃសំពងមុខប្រពន្ធ ត្រូវសមត្ថកិច្ចនាំទៅសាកសួរទាំង២នាក់!

ភ្នំពេញៈ បុរសម្នាក់ជាប្តី បានប្រើអំពើហិង្សាដាក់ប្រពន្ធ បណ្តាលឲ្យជាំមុខខៀវភ្នែក បង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ១៧២ជាប់របងវត្តសារាវ័ន្ត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្តីមានឈ្មោះ ប៉ាន់ ធន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការស្វាយ រស់នៅក្នុងភូមិ ព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ប្រពន្ធមានឈ្មោះមាស សុធា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងបារាំង ជិតវត្តសារាវ័ន្ត ក្នុងសង្កាត់ជ័យជំនះ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត នៅភូមិព្រៃសាច់ ឃុំ កោះស្តេច ស្រុកការីសាគរ ខេត្តកោះកុង។

តាមសម្តីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់មានប្តីត្រឹមត្រូវរស់នៅខេត្តកំពត ដល់ពេលផ្លាស់មកនៅខេត្តកោះកុង ប្តីរបស់គាត់ក៏មានស្រី
ហើយរូបគាត់ក៏លែងលះគ្នា។នារីរងគ្រោះក៏មករកការងារ នៅទីក្រុងភ្នំពេញក៏បានជួបបុរសម្នាក់បានស្រឡាញ់គ្នាយកគ្នាធ្វើប្តីប្រពន្ធរួមរស់អស់រយៈពេល៧ឆ្នាំមកហើយ តែមិនមានកូនទេ។ ទើបដឹងថាប្តីរបស់គាត់មានប្រពន្ធដើម បែកលឺដល់ប្រពន្ធដើមទោះបីគេធ្វើបាបយ៉ាងណាក៏ទ្រាំ ហើយប្តីកំហូចនោះបានចាប់រំលោភប្អូនថ្លៃទៀត។ ទើបថ្ងៃកើតហេតុខាងលើនេះរូបគាត់ត្រូវបានប្តីបង្ខំ
ឲ្យទៅដេកជាមួយគាត់តែរូបគាត់មិនព្រមទៅធ្វើឲ្យប្តីខឹងក៏ទះកំផ្លៀងបណ្តាលឲ្យជាំមុខខៀវភ្នែកស្រែកទ្រហូរយំបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ។

ក្រោយមកសមត្ថកិច្ចក៏នាំប្តីប្រពន្ធទាំង២នាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីសម្របសម្រួល ខាងប្រពន្ធមិនប្តឹង តែសូមចប់គ្នាត្រឹមនឹងសមត្ថកិច្ចក៏ឲ្យ២នាក់ ប្តីប្រពន្ធចែកផ្លូវគ្នាចាប់ពីពេលនិងតទៅ។ពីព្រោះអ្នកទាំង២ មិនបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ៕

មតិយោបល់