ព័ត៌មានជាតិ

ករណីរវាងម៉ូតូនិងរថយន្តបណ្តាលអោយមនុស្ស២នាក់ស្លាប់ នៅស្រុកស្រែអំបិល…

កោះកុង:នៅវេលាម៉ោង២៤:៣៥នាទី រំលងអាធ្រាត ចូលថ្ងៃទី២១ខែ កញ្ញាឆ្នាំ ២០២៣
មានករណីគ្រោះថ្នាក់ចរាចរាណ៍០១លើករវាងម៉ូតូនិងរថយន្តកុងតាន័ នៅចំណុចគិរីវន្តផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូជិះគ្នា០២នាក់ស្លាប់ ស្រី០១នាក់នៅហ្នឹងកន្លែង ពុំទាន់ស្គាល់អត្តសញ្ញាណជនជនរងគ្រោះ រីឯអ្នកបើរបរឡានកុងតាន័ររត់គេចខ្លួនបាត់ ។
ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវជ្រាវ រកអ្នកបើករថយន្ត ដែលគេចខ្លន។
ចំពោះរថយន្តត្រូវបានកម្លាំងផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុត្តតាមនីតិវិធី៕

មតិយោបល់