ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ និងដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងនោះ សាលារាជធានីភ្នំពេញក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA បាននិងកំពុងតម្លើងបេតុងជើងតាងបង្គោលភ្លើងស្តុប និងបេតុងប្រអប់ខ្សែក្រោមដីនៅចំណុចភ្លើងស្តុបផ្សារមាន់អាំង។
នេះបើតាមការបង្ហាញឲ្យឃើញតាមបណ្តាញហ្វេសប៊ុកជាផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានសរសេរថា “នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារការដ្ឋានបាន តម្លើងបេតុងជើងតាងបង្គោលភ្លើងស្តុប និងបេតុងប្រអប់ខ្សែក្រោមដីនៅចំណុចភ្លើងស្តុបផ្សារមាន់អាំង ប្រសព្វរវាងផ្លូវលេខ៣១៥និងផ្លូវលេខ៥៩២ ក្នុងខណ្ឌទួលគោក។
រដ្ឋបាលរាជធានីភ្នំពេញក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA បាននិងកំពុងតម្លើងភ្លើងស្តុបថ្មីចំនួន ១០០កន្លែង ជាភ្លើងស្តុបស្តង់ដារជប៉ុនផលិតដោយក្រុមហ៊ុន Mitsubishi Corporation ៕
មតិយោបល់