ប៉ាគីស្ថានៈ ប្រព័ន្ធផ្សព្វផ្សាយ Urdu ក្នុងស្រុក នៅថ្ងៃពុធនេះ បានរាយការណ៍មកថា យ៉ាងហោចណាស់មនុស្សចំនួន ៥៧នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងឧប្បត្តិហេតុអំពើហិង្សា អំទ្បុងខែឧសភា នៅភាគខាងត្បូងទីក្រុងកំពង់ផែ Karachi ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។
កាសែត Express News បានឲ្យដឹងថា ជនរងគ្រោះក្នុងនោះរួមមាន មន្ត្រីប៉ូលិសបួននាក់ ប៉ូលិសចរាចរណ៍បីនាក់ កងទ័ពម្នាក់ បុគ្គលិកសង្គមម្នាក់ និងស្ត្រីចំនួនប្រាំបីនាក់ នៅតាមតំបន់នានា ក្នុងទីកក្រុង Karachi ដែលជារដ្ឋធានីនៃខេត្ត Sindh ភាគខាងត្បូងប្រទេស។
នៅអំទ្បុង ១០ ថ្ងៃដំបូងនៃខែឧសភា មនុស្សចំនួន ១២ នាក់ ត្រូវបានសម្លាប់ និង ១៨នាក់ផ្សេងទៀតរងរបួស ក្នុងឧប្បត្តិហេតុការបាញ់។
ចាប់តាំងពីថ្ងៃទី ១០ ដល់ ២០ ខែឧសភា តាមរបាយការណ៍បានឲ្យដឹងថា មានមនុស្សប្រមាណជា ២០នាក់ត្រូវបានសម្លាប់ ក្នុងឧបទ្ទវហេតុការបាញ់ ក្នុងនោះរួមមានទាំងគ្រូបង្រៀនផងដែរ៕
សម្រាប់ ១០ ថ្ងៃចុងក្រោយនៃខែឧសភា មនុស្សចំនួន ២៥នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សារថែមទៀត។
មកទល់ពេលនេះ គ្មានក្រុម ឬបុគ្គលណាមួយ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ៕
មតិយោបល់