ប្រសិនបើលោកអ្នកមិនអាចចូលប្រើទំព័រ Facebook ឬ Instagram របស់ខ្លួនបានតាមធម្មតា បើទោះជាធ្វើការព្យាយាមជាច្រើនដង សូមកុំបារម្ភអី! បញ្ហានេះមិនមែនកើតឡើងដោយសារគណនីបណ្តាញសង្គមលោកអ្នកត្រូវបានគេលួចកាន់កាប់នោះទេ ប៉ុន្តែ វាគឺមកពីខាង Facebook ទៅវិញទេ។
គេហទំព័រ Down Detector បានរាយការណ៍ថា នៅព្រឹកថ្ងៃសៅរ៍មិ្សលមិញនេះ មានករណីផ្ទុះបញ្ហា Facebook ជាប់គាំង មិនអាចចូលប្រើបានរាប់ពាន់ករណី ដោយក្នុងនោះ មានម្ចាស់គណនី ៤៤% និយាយថា Facebook របស់ពួកគេត្រូវបានប្លុក និង ៣៨% ថា ពួកគេមិនអាចចុះឈ្មោះចូលបានដូចតាមធម្មតា។
ដោយឡែក ម្ចាស់គណនី Instagram ចំនួន ៨,០០០ ត្រូវគេរាយការណ៍ទៅកាន់ Down Detector ថា បានជាប់គាំងផងដែរ។ ក្នុងចំណោមនោះ មាន ៤៤% ជួបបញ្ហាលើផ្ទាំង NewsFeed និង ២៨% ជួបបញ្ហាមិនអាចចុះឈ្មោះចូលទៅប្រើប្រាស់បាន។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុន Facebook មិនបានអធិប្បាយប្រាប់មូលហេតុថាយ៉ាងនោះទេ រហូតមកទល់ពេលនេះ៕
ប្រភពព័ត៌មានៈ fortune
មតិយោបល់