ព័ត៌មានជាតិ

First News៖ ករណីស្ត្រីជនជាតិកូរ៉េម្នាក់ បើករថយន្តធ្លាក់សាទ្បាង

ភ្នំពេញៈ នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តបំរុងនិងចុះឆ្លងដរជាន់ហ្រ្វាំងមិនជាប់ ធ្លាក់ចូលទឹកទន្លេ សង្សយ័ថាលង់ទឹកស្លាប់ ស្ថិតនៅមាត់ច្រាំងទន្លេរមេគង្គ ភូមិ3 សង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គីម មៀងស៊ុក ភេទស្រី អាយុ ៦៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ ស្នាក់នៅភូមិឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់ មិនស្គាល់ស្លាកលេខ បានបើករអិលធ្លាក់ចូលទឹកទន្លេរបាត់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះរាវរកជនរងគ្រោះ និងរថយន្ត៕

https://youtu.be/UjW8h0F_uqI

មតិយោបល់