ភ្នំពេញ: ស្ត្រីជនជាតិកូរ៉េម្នាក់បើករថយន្ត ធ្លាក់កំពង់ដស្វាយជ្រំ ហើយត្រូវទឹកទន្លេហូរនាំលេច និងបណ្ដាលឲ្យស្រ្តីចំណាស់ជនជាតិស្លាប់ភ្លាមតែម្ដង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចំនុច កំពង់ដ ស្វាយជ្រំ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពបានអោយដឹងថាជនរងគ្រោះ មានឈ្មោះ គីម មៀងស៊ុក ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីជនជាតិបរទេស បានបើករថយន្តចេញពីផ្ទះនៅម្ដុំ ផ្ទះឯកឧត្តម សៅ សុខា ក្នុងមូលដ្ឋានសង្កាត់បឹងកក់២ គោលបំណងទៅផ្សព្វផ្សាយសាសនាគ្រឹះ នៅស្វាយជ្រំ ខណៈមកចំណុចឆ្លងដក៏មានហេតុការនេះកើតឡើងតែម្ដងទៅ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះអន្តរាគមនភ្លាមៗបានស្ទូចរថយន្តឡើងវិញ និងរកឃើញសាកសព យកមកដំកល់ទុកនៅសាលមន្ទីរពេទ្យកាល់ម៉ែត ដើម្បីត្រៀមបញ្ជូនទៅប្រទេសដើមវិញ៕
https://youtu.be/BDJrbZZVZuA
មតិយោបល់