កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃ ចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង០០នាទី មានករណីក្មេងប្រុសម្នាក់លង់ទឹកទន្លេស្លាប់ ។
ឪពុកម្តាយក្មេងរងគ្រោះឈ្មោះ សុខ ស្រី (ប្តី-ប្រពន្ធ) រស់នៅភូមិ ពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានយកកូនឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ០៣ឆ្នាំ ទៅមើលលបដែលដាក់នៅចំណុចក្បាលអូ ក្នុងភូមិសាស្រ្ត ភូមិ-ឃុំ ខាងលើ ដោយមានការធ្វេសប្រហែស បណ្តាលឲ្យកូនប្រុស ខាងលើ ធ្លាក់ទៅក្នុងទឹកទន្លេ លង់ទឹកស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពក្មេងប្រុសរងគ្រោះខាងលើ រួចសន្និដ្ឋានថា ក្មេងប្រុសពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយអនុញ្ញាតឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់