ស្ទឹងត្រែងៈ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ មានករណីក្មេងប្រុសម្នាក់ ឈ្មោះ ពឿង មាន ភេទប្រុស អាយុ ៣ ឆ្នាំ បានលង់ទឹកស្លាប់នៅក្បែរផ្ទះ ក្នុងប្រទ្បាយជីកដាក់លូបង្គន់ក្បែរផ្ទះ។
ហេតុការណ៍នេះ បានកើតទ្បើងនៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងអំទ្បុងពេលនោះ ឪពុក និងម្ដាយរបស់ក្មេងប្រុស គឺនៅខាងក្រោមផ្ទះទាំងអស់គ្នា ប៉ុន្តែក្មេងប្រុសនោះ បានទៅជាមួយឪពុកលេងទឹកម៉ាស៊ីន កន្លែងបូមលូខាងក្រោមផ្ទះ ពេលដែលអស់ទឹកហើយឪពុក ក៏បានដាក់លូបង្គន់ចុះ ដោយមិនចាប់អារម្មណ៍មើលកូនទ្បើយ ស្រាប់តែម្ដាយរបស់ក្មេងទៅខាងក្រោយផ្ទះបានចម្ងាយប្រហែលពីរ ឬបីម៉ែត្រ ក៏ស្រាប់តែឃើញក្បាលកូនប្រុសរបស់ខ្លួនផុសទ្បើង ក្នុងប្រទ្បាយជីកដាក់លូបង្គន់ក្បែរផ្ទះ
ទើបស្រែកឆោទ្បោទ្បើង បានដឹងថា កូនខ្លួនស្លាប់៕
មតិយោបល់