ស្តាច់ប្រដាល់ក្នុងទ្រុង Conor McGregor មិនអាចផ្តួល Floyd Mayweather បាននោះទេ ទីបំផុតស្តាច់ប្រដាល់សកលរបស់សហរដ្ឋអាមេរិក នៅតែរក្សាកំណត់ត្រាមិនដែលចាញ់បានជាបន្តទៀត។
ម្ចាស់ជើងឯកស្ថាប័ណ្ឌ WBO បានវាយទៅលើកីឡាករ Conor McGregor មិនអាចតដៃបាននៅត្រឹមទឹកទី ១០ ដោយលោកអាជ្ញាកណ្តាលបានបញ្ជាប់ ដោយសារតែម្ចាស់ជើងឯកប្រដាល់ UFC ហាត់មានការហត់ខ្លាំង ដែលមិនអាចតដៃទៅលើ Floyd ។ ក្រោយទទួលជ័យជម្នះនេះ Floyd Mayweather នៅតែមិនស្គាល់រស់ជាតិចាញ់ ពោលគឺ ប្រកួត ៥០ ដង ឈ្នះទាំង ៥០។
សូមបញ្ជាក់ផងដែរថា មុខការប្រកួតកំពូលកីឡាករប្រដាល់សកលជាច្រើនបានលើកឡើងថា Conor អាចវាយបានត្រឹមតែប៉ុន្មានទឹកដំបូងប៉ុន្នោះ។ ដូច្នេះហើយ ទើបចាប់ពីទឹកទី១ មកដល់ទី៦ Conor ខំប្រឹងវាយផ្តួល Floyd ឲ្យបោះបង់ការប្រកួតតែមិនអាចធ្វើអ្វីជើងឯក WBO បាន៕
មតិយោបល់