កំពតៈ កាលពីវេលាម៉ោង ៦ និង៤៥ នាទីយប់ថ្ងៃទី២៦ ខែសីហានេះ មានករណីបុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ អំទ្បុងជិះម៉ូតូពីរនាក់ ដោយជនរងគ្រោះជិះពីក្រោយបានហក់ចុះឆ្លងផ្លូវមិនប្រុងប្រ័ត្ន។
ហេតុការណ៍នេះ បានកើតទ្បើងនៅកំណាត់ផ្លូវជាតិលេខ៣ ខេត្តកំពត-ព្រះសីហនុ ចំណុចមុខក្លោងទ្វារ ចូលរកាក្រោម ស្ថិតនៅក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ រួន សារ៉ាន់ ភេទប្រុស អាយុ៣១ ឆ្នាំរស់នៅភូមិគីទ្បូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកអ្នកបើកបរវិញ ឈ្មោះ គួន ណា អាយុ ៣៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះបានជិះម៉ូតូម៉ាក សង់សេ ១២៥ ស៊េរី ២០០៨ ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ឌុបគ្នា ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក់លេខ3A-4953 បើកដោយឈ្មោះ ក្រិច ចន្ធី ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិថ្មី ឃុំសន្ទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះធ្វើការវាស់វែង និងឃាត់ខ្លួនអ្នកបើករថយន្ត ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យរតាមប្រពៃណី៕




មតិយោបល់