ព័ត៌មានជាតិ

នគរបាលកោះដាច់ ឃាត់ខ្លូនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់ ករណីរំលោភសេពសន្ថវ:លើអនីតិជន (ជនរងគ្រោះមានអាយុ១២ឆ្នាំ) ជនសង្ស័យឈ្មោះ ផាន កុសល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

ក្នុងករណីរំលោភសេពសន្ថវ:លើអនីតិជននេះ ដំណើររឿងជនរងគ្រោះឈ្មោះ ដ ណ រ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ រស់នៅផ្ទះជាមួយគ្នាក្នុងអំឡុងឆ្នាំ២០១៧ ជនរងគ្រោះត្រូវបានជនសង្ស័យ លួងលោមនាំយកទៅរំលោភនៅផ្ទះទុកចោលមួយកន្លែង ដែលស្ថិតនៅភូមិកោះដាច់ សង្កាត់កោះដាច់ រហូតដល់បានសម្រេចហើយជនសង្ស័យ ក៏បានគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណាពីរឿងនេះនោះទេ ដោយមានការភ័យខ្លាចជនរងគ្រោះ ក៏បានធ្វើតាមពាក្យសំដីរបស់ជនសង្ស័យ ដោយមិនហ៊ានប្រាប់អ្នកណានោះឡើយ ប្រហែល២សប្តាហ៍ឬក៏១ខែម្តងជនសង្ស័យ តែងតែលួងលោមជនរងគ្រោះ យកទៅរំលោភជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ហើយជនរងគ្រោះមានផ្ទៃពោះចំនួន៧ខែហើយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង ០០នាទី ទើបបែកធ្លាយដំណឹងមកដល់យាយបង្កើតឈ្មោះ ផ ស ម ត ទើបនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ភ្លាមៗតែម្តង បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ យុត្តិធម៌ខណ្ឌជ្រោយចង្វា ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

មតិយោបល់