ព័ត៌មានសុខភាព

នោះវរហើយ! ប្រើថ្នាំជំនួយផ្លូវភេទលើកកម្រិតអាចបង្កឲ្យកើតជំងឺមហារីក

ថ្នាំជំនួយផ្លូវភេទ ឬភាសាអង់គ្លេសហៅថា Viagra ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាផ្លូវភេទចំពោះបុរស។ តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវចុងក្រោយបំផុតបានរកឃើញថា ថ្នាំប្រភេទនេះអាចបង្កើនហានិភ័យវិវត្តទៅរកជំងឺមហារីកស្បែក។

ការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យ Tubingen ក្នុងប្រទេសអាល្លឺម៉ង់ បានរកឃើញថា ថ្នាំប្រភេទនេះអាចរំញោចដុំសាច់នៅលើស្បែក ដែលធ្វើការមានការលូតលាស់ខ្លាំង។

ថ្នាំ Viagra គឺជាឱសថដែលអាចរារាំងដល់បញ្ហាខ្សោយផ្លូវភេទ ព្រោះវាអាចបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ តែថ្នាំនេះហាក់ដូចជាអសមត្ថភាពក្នុងការទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ ដូច្នេះវាអាចបណ្តោលឲ្យដុំសាច់សាហាវកើតមានឡើង។

ការស្រាវជ្រាវនៅក្នុងឆ្នាំ ២០១៤ ទៅលើបុរសជនជាតិអាមេរិក ចំនួន ១៥,០០០នាក់ បានបង្ហាញពីហានិភ័យយ៉ាងខ្លាំងរវាងការប្រើប្រាស់ថ្នាំ Viagra និងជំងឺមហារីក។ រីឯការសិក្សាមួយផ្សេងទៀតនៅឆ្នាំ ២០១៥ ទៅលើបុរស ២៤,០០០នាក់ នៅប្រទេសស៊ូយអែត ក៏បានសន្និដ្ឋានដូចគ្នានេះដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បុរសនៅតែប្រើប្រាស់ថ្នាំ Viagra បានដដែល ប្រសិនបើពួកគេមិនប្រើញឹកញាប់ពេក ឬប្រើច្រើនហួសកម្រិត៕

ប្រភព:soha

មតិយោបល់