ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗរួចបើកគេចបាត់

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១​ វេលាម៉ោង៤និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅចំណុចផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិទួលគ្រួស សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាករណីគ្រោះចរាចរណ៍នេះបង្កដោយរថយន្តមិនស្គាល់ម៉ាកបើកបរក្នុងល្បឿនលឿនលុះមកចំណុចកើតហេតុខាងលើជ្រុលបុកជនរងគ្រោះឈ្មោះអ៊ុ ហឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើខណ: កំពុងធ្វើដំណើរតាមផ្លូវពីជើងទៅត្បូងស្លាប់នៅនឹងកន្លែងកើតហេតុហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។

សាកសពជនរងគ្រោះត្រូវបានគ្រូពេទ្យពិនិត្យសំណាករកវីរុសកូវីដ-១៩គឺអវិជ្ជមាន។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់