(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson បានប្រកាសថា វ៉ាក់សាំងប្រភេទចាក់តែ១ដូសរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើនប្រព័ន្ធភាពសុំារបស់់មនុស្ស ទប់ទល់នឹងវីរុស COVID-19 បម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា)។
បើតាមទិន្នន័យរបស់ក្រុមហ៊ុន Johnson & Johnson ប្រភេទចាក់តែ១ដូសរបស់ខ្លួន អាចបង្កើនប្រសិទ្ធភាពរបស់វាដដែល នៅក្នុងការពិសោធន៍រយៈពេល ៨ខែបន្ទាប់ពីការចាក់រួចរាល់ ហើយប្រសិទ្ធភាពរហូតដល់ «៨៥%» របស់វា ក៏អាចទប់ស្កាត់មិនឲ្យអ្នកឆ្លងមេរោគ COVID-19 បាត់បង់ជីវិត ឬក៏ឈានដល់ចូលសម្រាកក្នុងមន្ទីរពេទ្យបានផងដែរ។
ទិន្នន័យដដែលបង្ហាញទៀតថា ប្រសិទ្ធភាពក្នុងការទប់ទល់វីរុស COVID-19 បម្លែង Delta ស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែមិនបានបញ្ជាក់អំពី ភាគរយជាក់លាក់របស់វាឡើយ៕
មតិយោបល់