ភ្នំពេញៈ នារីម្នាក់ ស្រវឹងស្រាជោកខ្លួន ដោយហេតុតែពិបាកចិត្តរឿងគ្រួសារបន្តិចបន្តួច បានរត់ឡើងទៅលើស្អានអាកាសស្ទឹងមានជ័យ បម្រុងនឹងលោតសម្លាប់ខ្លួន ប៉ុន្តែត្រូវបានឪពុកនិងក្រុមគ្រួសារតាមទៅចាប់ឃាត់ទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ កាលពីវេលាម៉ោង២៣និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ចំណុចកើតហេតុ នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្តីឪពុករបស់នារីដែលចង់លោតសម្លាប់ខ្លួនខាងលើបានបញ្ជាក់ឲ្យដឹងថា៖ គាត់មានឈ្មោះ មុត ចន អាយុ៤៩ឆ្នាំ អតីតទាហានជើងទឹក បច្ចុប្បន្នកន្លែងស្នាក់នៅមិនពិតប្រាកដ ហើយគាត់បានបន្តថា ដើមហេតុនៃរឿង ដែលកូនស្រីរបស់គាត់ចង់លោតសម្លាប់ខ្លួននេះ គឺដោយសារតែ កូនស្រីរបស់គាត់ មានការខូចចិត្តរឿងក្រុមគ្រួសារបន្តិចបន្តួច ហើយបានទៅផឹកស្រារហូតស្រវឹងជោកខ្លួន ទើបដល់វេលាកើតហេតុខាងលើ កូនស្រីរបស់គាត់បានរត់សំដៅឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ បម្រុងនិងលោតសម្លាប់ខ្លួន ភ្លាមៗនោះ គាត់ក៏បានរត់ឡើងទៅចាប់ឃាត់ឲ្យចុះមកវិញ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវតែម្តងទៅ ។
ក្រោយកើតហេតុ គាត់បាននាំកូនស្រីរបស់គាត់ចុះពីលើស្ពានវិញ រួចនាំទៅសម្រាកនៅឯផ្ទះ ចំណែកសមត្ថកិច្ចក៏បានដកកម្លាំងត្រលប់ទៅវិញដូចគ្នាដែរ៕
មតិយោបល់