ភ្នំពេញៈ ករណីបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនឯង របស់ជៃដល់ឈ្មោះ ខៀវ កូនែល ដែលត្រូវជាកូនបង្កើតរបស់លោក ខៀវ កូឡា អ្នកអត្ថាធិបាយព័ត៌មាននៅទូរទស្សន៍ CNC និងជាក្មួយបង្កើត នាយឧត្តមសេនីយ៍ ខៀវ សុភក្តិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អនុប្រធានការិយាល័យគណនេយ្យ និងជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុអាចបណ្តាលមកពីភ្លើងប្រចណ្ឌ ប៉ុន្តែបច្ចុប្បកម្លាំងជំនាញកំពុងត្រួតពិនិត្យកន្លែងកើតហេតុដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរបុរី៩៩៩។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនេះ ប្តីឈ្មោះខៀវ កូនែល និងប្រពន្ធឈ្មោះ យេង លក្ខិណា ហើយលោក ខៀវ កូនែល គឺជាកូនប្រុសតែម្នាក់គត់របស់លោក ខៀវ កូឡា ដែលមានតួនាទីអនុប្រធានការិយាល័យគណនេយ្យជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ហេីយជាបងប្រុសបង្កេីតរបស់ពិធីការិនី ខៀវ សានសាណា។
ប្តីប្រពន្ធដែលបាញ់សម្លាប់គ្នានេះ ទេីបតែរៀបការកាលពីថ្ងៃទី៨ ខែឧសភា ពោលគឺជិត៤ខែតែប៉ុណ្ណោះ ហេីយ អ្នកទាំង២ធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍លែងលះ និងមានកូនរៀងៗខ្លួន មុននឹងយកគ្នាជាប្តីប្រពន្ធ។
សូមបញ្ជាក់ផងដែរថា នៅមុនមួយថ្ងៃនៃការកេីតហេតុនេះ ស្រ្តីជាប្រពន្ធ បានបង្ហោះពាក្យពេជ្យមួយចំនួននៅលេីហ្វេសបុករបស់ខ្លួនថា «មានមនុស្សតិចបំផុត ដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភ័យអនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្ស ដែលស្រឡាញ់យើង ខ្លាំងជាងជីវិតរបស់គេ»។
តែបើយោងម្តាយខាងស្រីបានឲ្យដឹងថា មួយរយៈក្រោយនេះ អ្នកទាំង២ មានការរកាំរកូសនិងឈ្លោះគ្នាញឹកញាប់ (អាចជារឿងប្រចណ្ឌ) រហូតឈានដល់បាញ់សម្លាប់ប្រពន្ធ និងបញ្ចប់ជីវិតខ្លួនឯងជាក្រោយ៕
មតិយោបល់