ព័ត៌មានជាតិ

ទាហានថៃឃាត់ខ្លួនពលរដ្ឋកម្ពុជា២១នាក់ ឆ្លងដែនខុសច្បាប់

បាត់ដំបង: ករណីទាហានថៃឃាត់ខ្លួនប្រជាពលរដ្ឋកម្ពុជាឆ្លងដែនខុសច្បាប់០២លើក សរុប២១នាក់ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី៣១ ឧសភា ២០១៦ នៅចំណុចតាមផ្លូវកាត់ក្នុងឃុំសុតន់ ស្រុកសយដាវ ខេត្តច័ន្ទបុរី ទល់និងភូមិស្វាយព្រៃឃុំត្រាង ស្រុកកម្រៀង។

ហេតុការណ៍នេះ ទាហានថៃឃាត់ខ្លួនប្រជាពលរដ្ឋកម្ពុជាឆ្លងដែនខុសច្បាប់០១លើក បានចំនួន១៩នាក់ ប្រុស០៩នាក់/ស្រី១០ក្នុងនោះកុមារី០២នាក់។

ប្រភពបានឲ្យដឹងថា ពលរដ្ឋឆ្លងដែនខុសច្បាប់ ទី១.ឈ្មោះប៊ុន ធាន ភេទប្រុសអាយុ២៨ឆ្នាំ កសិករ( អ្នកនាំផ្លូវ) រស់នៅភូមិស្វាយព្រៃ ឃុំត្រាង ស្រុកកម្រៀង ទី២.ឈ្មោះកែវ យឿន ភេទប្រុស អាយុ២៩ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយព្រៃ ឃុំត្រាង ស្រុកកម្រៀង ទី៣.ឈ្មោះ រឹម ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជាកសិករ ទី៤.ឈ្មោះខន វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ កសិករ រស់នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ទី៥.ឈ្មោះឡាំង ចាន់នៀវ ប្រុសអាយុ១៩ឆ្នាំ កសិករ នៅភូមិឫស្សី ឃុំព្រះពន្លា សិរីសោភ័ណ្ឌ បន្ទាយមានជ័យ ទី៦.ឈ្មោះឈើយ គឹមហន ប្រុសអាយុ២២ឆ្នាំ កសិករ នៅភូមិចម្ការ ឃុំពេជ្រចិន្តា ភ្នំព្រឹក ទី៧.ឈ្មោះវង់ ម៉ាឡា ភេទប្រុសអាយុ២៥ឆ្នាំ កសិករ ទី៨.ឈ្មោះស្រី សុផាត ប្រុស អាយុ២២ឆ្នាំ កសិករ នៅភូមិព្រៃផ្តៅ ឃុំតាក្រៀម ស្រុកបាណន់ ទី៩.ឈ្មោះផុន ភារុន ភេទប្រុស អាយុ២៤ឆ្នាំ កសិករ នៅភូមិត្រពាំងថ្ម ឃុំផ្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ទី១០.ឈ្មោះរីម រំភី ភេទស្រី អាយុ២០ឆ្នាំ កសិករ នៅភូមិព្រៃផ្តៅ ឃុំតាក្រៀម បាណន់ ទី១១.ឈ្មោះប៉ុន សារ៉ាត់ ស្រីអាយុ៣០ឆ្នាំ កសិករ រស់នៅភូមិចារ ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ទី១២.ឈ្មោះអាន ថារី ភេទស្រី អាយុ២១ឆ្នាំ កសិករ នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ភ្នំព្រឹក ទី១៣.ឈ្មោះណុច សុខា ភេទស្រីអាយុ២៩ឆ្នាំ កសិករ នៅភូមិឃុំ ស្រុកសាលាក្រៅ ប៉ៃលិន ទី១៤.ឈ្មោះ ម៉ី ស្រីរ័ត្ន ភេទស្រី អាយុ២១ឆ្នាំ កសិករ ទី១៥.ឈ្មោះ ម៉ី ស្រីម៉ុក ភេទស្រី អាយុ១៨ឆ្នាំ កសិកររស់នៅភូមិស្ពានទំនាប ឃុំបួរស្រុកសំពៅលូន។ ទី១៦.ឈ្មោះនុំ នៀត ភេទស្រីអាយុ៣៥ឆ្នាំ កសិករ នៅភូមិត្រពាំងថ្ម ឃុំផ្យា ស្រុកកណ្តៀង ទី១៧.ឈ្មោះនុំ នី ភេទ ភេទស្រីអាយុ១ឆ្នាំ(កូនរបស់នុំ នៀត) ទី១៨.ឈ្មោះរុង ចាន់បៀន ស្រីអាយុ២៤ឆ្នាំ កសិករ នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ទី១៩.ឈ្មោះរុង សុភា ភេទស្រី អាយុ៣ឆ្នាំ(កូនរបស់ចាន់បៀន)។

លើកទី២នៅវេលាម៉ោង៨:០០នាទីថ្ងៃទី៣១ ឧសភា ២០១៦ ចំណុចភូមិបានឡែម ឃុំទេពនិមត្ត ស្រុកប៉ូងណាមរ៉ន ទល់ច្រកអន្តរជាតិដូង កម្រៀងចំនួន០២នាក់ ប្រុសទី១ ឈ្មោះកង គួន ភេទប្រុស អាយុ៣៥ឆ្នាំ កសិករ នៅភូមិថ្នល់ទទឹង ខេត្តកំពង់ចាម។ ទី២.ឈ្មោះ វន ថៃ ភេទប្រុស អាយុ២៦ឆ្នាំ កសិករ នៅភូមិបសេត ឃុំបសេត កំពង់ស្ពី ។

បច្ចុប្បន្ន កំពុងសាកសួរនៅប៉ុស្តិ៍ប៉ូលិសថៃស្រុកប៉ូងណាមរ៉ន មានស្នាក់ការនៅភូមិបានប៉ែង ឃុំបានប៉ែង៕

photo_2016-06-01_16-23-04

photo_2016-06-01_16-23-03

photo_2016-06-01_16-23-02

photo_2016-06-01_16-40-37

photo_2016-06-01_16-40-38

photo_2016-06-01_16-40-40

photo_2016-06-01_16-40-41

photo_2016-06-01_16-40-44

មតិយោបល់