យោងតាមប្រភពព័ត៌មានពីតៃវ៉ាន់បានឲ្យដឹងថា ក្រុមហ៊ុន Apple បាននឹងកំពុងតែផលិត iPhone 6C អេក្រង់ទំហំ ៤អ៊ីង ដើម្បីមកជំនួសតំណែង iPhone 5S ដោយក្នុងនោះ Apple ក៏កំពុងតែផលិតផលដែរនូវ iPhone 6S/6S Plus សម្រាប់ចេញលក់នៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុនផលិតនូវផលិតផលពាក់កណ្ដាលសម្រេចរបស់តៃវ៉ាន់ TSMC ត្រូវបានគេដឹងថា ជាអ្នកផ្គត់ផ្គង់ឈីប iPhone ថ្មីឲ្យក្រុមហ៊ុន Apple ប៉ុន្តែមិនបានដឹងច្បាស់ថា ជាអ្នកផ្គត់ផ្គង់ទាំងអស់ ឬមួយយ៉ាងណានោះទេ។ បើតាមការបញ្ជាក់ iPhone 6C នឹងមានតម្លៃចន្លោះពី៤០០ទៅ៥០០ដុល្លារអាមេរិក ហើយអាចលក់បាន ១០ទៅ២០លានគ្រឿងនៅក្នុងឆ្នាំដំបូង។ ចំណែក iPhone 6S/6S Plus នោះ ប្រហែលជាត្រូវប្រជែងជាង Samsung Galaxy S6 របស់ Samsung ព្រោះថា ស្មាតហ្វូនមួយនេះកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់ជ្រួលច្របល់៕
មតិយោបល់