អេស្ប៉ាញ៖ខ្សែប្រយុទ្ធ ក្លិប Bacelona កីឡាករ Lionel Messi បានទទូលស្គាល់ថា រដូវកាលកន្លងទៅ មិនមែនជាលទ្ធផលដ៏ល្អសម្រាប់កាតាឡេន ដែលបញ្ចប់ដោយសូម្បីតែពានមួយក៏គ្មានដែរ។
លទ្ធផលដែលធ្វើឲ្យ Bacelona កាន់តែឈឺចាប់បំផុតនោះ គឺលទ្ធផលស្មើ ១-១ ជាមួយនឹង Atletico Madrid កាលពីថ្ងៃសៅរ៍ ដោយមិនបានលើកពាន La Liga ។
កីឡាករ Messi បានប្រាប់ដល់ Mundo Deportivo ថា “វាជាឆ្នាំដ៏លំបាក ហើយវាមិនល្អសម្រាប់ខ្ញុំឡើយ រួមទាំងក្លិបផងដែរ” ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករសញ្ជាតិអាហ្សង់ទីន រូបនេះក៏បានទួញសោកផងដែរ ដោយ គ្រូបង្វឹក Gerardo ‘Tata’ Martino ត្រូវបានបណ្តេញចេញ និងជួសដោយលោក Luis Enrique កាលពីថ្ងៃអង្គារ ដោយ Martino មិនអាចធ្វើឲ្យក្លិបនេះលើកពានណាមួយនៅរដូវកាលកន្លងទៅថ្មីៗ ។ Messi បានឲ្យដឹងថា គាត់បានខិតខំប្រឹងប្រែងអស់ហើយ និងសមនឹងលើកពាន La Liga ក៏ប៉ុន្តែយើងខំដែរ តែធ្វើមិនបានសម្រេច យើងក៏សោកស្តាយគាត់ដែរ។
សូមបញ្ជាក់ផងដែរថា Martion បានផ្លាស់ពី ក្លិប Newell’s Old Boys មក កាន់ Bacelona ទើបតែ បាន ១ រដូវកាលតែប៉ុណ្ណោះ ៕
មតិយោបល់