ព័ត៌មានជាតិ

ស្ត្រីម្នាក់មានជម្ងឺសរសៃប្រសាទ តូចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួន តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួស!

ភ្នំពេញ: ស្ត្រីម្នាក់មានជំងឺប្រចាំកាយបានសម្រេចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួន តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកូនៗដឹកតាមរឺម៉កម៉ូតូមកសង្គ្រោះនៅមន្ទីពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស្រេង ចិន្តា អាយុ៤៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មិនមានសាក្សីបញ្ជាក់ឫក៏ឃើញថាស្ត្រីខាងលើបានលោតមកពីជាន់ទីប៉ុន្មានឡើយ ប៉ុន្តែបើតាមសំដីសាច់ញាតិបានប្រាប់ថាមុនកើតហេតុគាត់នៅក្នុងផ្ទះធម្មតាតែកូនៗក៏មិនបានចាប់អារម្មណ៍ឡើយដោយគាត់នៅខាងលើ ចំណែកកូនៗអង្គុយលេងនៅខាងក្រោមរហូតដល់គាត់លោតមកធ្លាក់ដល់ដីនៅមុខផ្ទះទៅហើយ ទើបបងប្អូននៅក្នុងផ្ទះដឹង ហើយក៏ដឹកតាមរឺម៉កកង់បីមកង្គ្រោះនៅមន្ទីពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខភ្លាមៗ។

ប្រភពដដែលពីសាច់ញាតិដដែលបានប្រាប់បន្តថាស្ត្រីរងគ្រោះខាងលើគាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ) ហើយកន្លងមកកូនៗមិនឲ្យគាត់គិតច្រើនធ្វើអ្វីទាំងអស់ ដោយឲ្យគាត់នៅតែផ្ទះប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះគាត់តែងតែពិបាកចិត្ត ទើបដល់ថ្ងៃកើតហេតុកូនគាត់សង្ស័យថាជំងឺរបស់ម្តាយរើឡើង រឺក៏អាចថាបានអ្នកម្តាយមានបំណងចង់សម្លាប់ខ្លួន ព្រោះថានៅពេលដែលម្តាយគាត់ធ្លាក់ដល់ដីទើបមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានចុះមកពិនិត្យទីតាំងតែទ្វារខាងលើបានដាក់គន្លឹះជាប់។

បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ប៉ុន្តែស្ថានភាពជំងឺមានសង្ឃឹមតិចតូចណាស់៕

មតិយោបល់