ព័ត៌មានជាតិ

ផ្តើមស្នេហ៍ដោយជិះម៉ូតូឌុប! ១៥ថ្ងៃក្រោយល្បូងបានខ្លួនប្រាណនាង បែរជាចង់ដោះដៃ ត្រូវខាងស្រីល្បូងចូលប៉ុស្តិ៍ប៉ូលិសវិញ

ភ្នំពេញ: បុរសជាអ្នករត់ម៉ូតូម្នាក់ បានអះអាងថាខ្លួនពោះម៉ាយ ក្រោយពីរត់ឌុបបានម៉ូយស្រ្តីម្នាក់ជិះប្រចាំយូរៗ ១៥ថ្ងៃក្រោយ បង្កាត់ភ្លើងស្នេហា រហូតដល់ស្មោះស្ម័គ្រនឹងគ្នា ទីបំផុតសម្ព័ន្ធភាពស្នេហ៍ បានបែកជាធ្លុងមួយរស់នៅជាមួយគ្នា អង្ករក្លាយជាបាយមិនយូរមិនឃ្លាតឆ្ងាយ រួមជាមួយពាក្យសន្យានឹងចូលស្តី តែខាងប្រុសចង់ដោះដៃ ទើបខាងស្រីដឹងមុនថាមិនស្រួល ក៏ល្បួងនាំជិះទៅរកប៉ូលិស បែជាខាងប្រុសចោទបំភ័ណ្ឌថា ខាងស្រីចង់កៀបសុីម៉ូតូទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមុខអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីខាងប្រុសមានឈ្មោះ ញឹក រ័ត្ន អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត អះអាងថាខ្លួនជាបុរសពោះម៉ាយ លែងប្រពន្ធ ។ ចំណែកភាគីខាងស្រីមានឈ្មោះ អុឹម ង៉ែត អាយុ២៣ឆ្នាំ មុខរបរចុងភៅហាង ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមភាគីខាងស្រីបានឲ្យដឹងថាជិតមួយខែហើយ ដែលពួកគេស្គាល់គ្នាតាមរយ:ម៉ូយប្រចាំជិះម៉ូតូឌុប ដោយមានរយ:ពេល១៥ថ្ងៃមកហើយ ក្រោយស្គាល់សុំស្រឡាញ់លង់ស្នេហ៍ រួមជាមួយពាក្យសន្យា ខាងប្រុសខាងនឹងចូលស្តីដណ្តឹង ទុកចិត្តនូវពាក្យលួងលោម ទើបហ៊ានប្រគល់ខ្លួនប្រគល់ប្រាណ តែផ្ទុយមកវិញ ៣ទី៤ថ្ងៃក្រោយនេះ ខាងប្រុសចង់ដោះដៃ លែងរវល់ ព្យាយាមគេចវេស ទើបល្បួងនាំទៅជួបបងប្អូននៅភូមិចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ហើយបង្ហួសចូលទៅប្តឹងប៉ូលិសអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៨ ខែសីហានេះតែម្តង ដើម្បីនិយាយគ្នាឲ្យដឹងសខ្មៅ ក្នុងចោទប្រកាន់បុរសខាងលើ គេចវេសមិនទទួលខុសត្រូវ រំលោភក្បត់ពាក្យសន្យា ។

ចំណែកភាគីខាងប្រុសវិញបានសារភាព រៀបរាប់គ្រាផ្តើមស្នេហ៍ឲ្យដឹងថា កាលពីដើមខែសីហា ខណ:ដែលរត់ឌុប ប៉ះចំម៉ូយ ស្រ្តីចុងភៅខាងលើ ឌុបឡើងចុះផ្សារទិញម្ហូប រហូតដល់ឲ្យលេខទូរសព្ទគ្នាទៅវិញទៅមក ដោយមើលឃើញ ខ្លួនជាបុរសពោះម៉ាយ នៅផ្ទះជួលម្នាក់ឯង នឹកមានអារម្មណ៍ ចង់បង្កើតស្នេហ៍ថ្មី ស្រីចុងភៅ ទើបទូរសព្ទសារភាពស្នេហ៍ សុំស្រឡាញ់ សុំស្នេហ៍ និងសន្យាថា ចូលស្តីនាងយកធ្វើជាប្រពន្ធ ស្របច្បាប់ បានខ្លួន ប្រាណចំនួន៣លើក ២លើកនៅផ្ទះសំណាក់ ១លើកទៀតនៅគេហដ្ឋានខាងស្រី ក៏ប៉ុន្តែ មួយរយ:នេះខ្លួនរត់ឌុប រកលុយមិនបាន គិតថា ខ្លាចចិញ្ចឹមគេមិនទើបប៉ុនប៉ងបញ្ឈប់ផ្តាច់ស្នេហ៍ បែរខាងស្រីនាំមកផ្ទះបងប្អូន នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ័យភិត ទើបប្រាប់ប៉ូលិសថា ខាងស្រីប៉ុនប៉ង គៀបសុីម៉ូតូ ។

ក្រោយពីគូស្នេហ៍ទាំង ប្រេះឆារស្នេហ៍ ឈានទៅរក ភាពបែកបាក់គ្នា និយាយមិនចុះសម្រុង ទើបប៉ូលិសនាំចូលប៉ុស្តិ៍ និយាយសម្របសម្រួលគ្នាដោយសន្តិវិធីតែម្តង៕

//youtu.be/qgSvHII0AWo

មតិយោបល់