ព័ត៌មានជាតិ

ភ្ញាក់ព្រឺត! កំពុងរើកកាយ ស្រាប់តែសមត្ថកិច្ចទៅពីក្រោយ ចាប់វាយខ្នោះ

ភ្នំពេញ: នៅវេលាម៉ោង ៤ និង ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ ត្រង់ចំណុចផ្ទះជួលលេខ៣០០ ផ្លូវបេតុង ស្ថិតភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពេជ្រ សុវណ្ណធី ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ វីរៈ វីន ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល លេខ៣០០ ផ្លូវបេតុង ស្ថិតភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកាត់ដេរខោអាវ។

វត្ថុតាងដកហូតបាន៖ សោរចិញ្ចៀនលេខ១៧ចំនួន០១ដើម
-សោរចិញ្ចៀនលេខ១៤ចំនួន០១ដើម
-សោរចិញ្ចៀនលេខ១២ចំនួន០១ដើម
-សោរចិញ្ចៀនលេខ១០ចំនួន០១ដើម
-សោរចិញ្ចៀនលេខ០៨ចំនួន០១ដើម
-សោរទីបលេខ១៣ចំនួន០១ដើម
-ដង្កាប់ចំនួន០១ដើម
-ទុលឡឺវីសចំនួន០១ដើម ជារបស់ជនសង្ស័យ
-ឧបករណ៍សម្រាប់គៀបសក់ចំនួន០១គ្រឿង
-មេសោរសូឡិច
-ចំនួន០១ជារបស់ជនរងគ្រោះ។

ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចផ្ទះជួលរបស់ជនរងគ្រោះស្រាប់តែឃើញទ្វារផ្ទះរបើក សមត្ថកិច្ចក៏ចូលទៅពិនិត្យមើលប្រទះនឹងជនសង្ស័យកំពុងរើកកាយសម្ភារៈ ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចំណែកជនរងគ្រោះជាម្ចាស់បានធ្វើដំណើរទៅលេងស្រុកកំណើតឯខេត្តកំពង់ចាមមិនអាចទាក់ទងមកសាកសួរបំភ្លឺបាន។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់