ភ្នំពេញៈ ទំនាស់ពាក្យសម្តីគ្នាមួយបានកើតឡើង រវាងសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ប្រចាំមូលដ្ឋានជាមួយម្ចាស់គ្រប់គ្រងដីឡូត៍មួយកន្លែង ផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៏សែនជ័យ ចុះមក ជួយអន្តរាគមន៏ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងមុខដីឡូត៍គម្រោងបើកហាងថ្មីតន្រ្តីបុប្ផាជាយក្រុង ដែលមានទីតាំងនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិ ត្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុមមានគ្នា៥ទៅ៦នាក់បាន យកស្លាកគណបក្សសង្គ្រោះជាតិ ទៅដាក់នៅចញ្ចើមផ្លូវមុខទីតាំងខាងលើ ដោយពុំមានការអនុញ្ញាតពីម្ចាស់ដីខាង លើនោះឡើយ ទើបបណ្តាលឲ្យទំនាស់ពាក្យសម្ដីគ្នាកើតឡើងយ៉ាងខ្លាំង ខណៈដែលម្ចាស់ទីតាំងមិនពេញចិត្តដាក់ ស្លាកខាងលើ រហូតធ្វើឲ្យម្ចាស់ទីតាំងផ្ទុះកំហឹងបានវាយស្លាក ឲ្យរហែកទើបខាងសកម្មជនខាងគណបក្សផ្ទុះកំ ហឹងលើកគ្នាជាច្រើននាក់មកកន្លែងខាងលើនេះតែម្តង ។ តែបើតាមសម្ដីម្ចាស់ទីតាំងខាងលើបានឲ្យដឹងថា ថ្វីត្បិត ដីជាចំណីផ្លូវក៏ពិតមែនតែជាមុខផ្ទះរបស់គាត់បើពុំមានការអនុញ្ញាតមិនអាចដាក់ស្លាកបានឡើយ។
បើតាមសម្ដីរបស់សកម្មជនគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ចំណុចដែលដាក់ស្លាកនេះជាចំណីផ្លូវ រឿងអ្វីដាក់ មិនបាន ហើយឈានទៅដល់ប្រើហិង្សាមកវាយស្លាក រហូតដល់រហែកថែមទៀត ។ អស់រយៈពេលជាច្រើនម៉ោង នៅតែមិនត្រូវគ្នា ទើបភាគីទាំងសងខាងបាននាំគ្នាមកកាន់ សាលាសង្កាត់ រហូតទាល់តែមានការសម្របសម្រួល ពីចៅសង្កាត់ ទើបមានសភាពការណ៍បានស្ងប់ស្ងាត់ទៅវិញ៕
មតិយោបល់