ព័ត៌មានជាតិ

អាវុធហត្ថខេត្តកណ្តាល សហកាជាមួយព្រះរាជអាជ្ញា ចុះឆែកឆេរទីតាំងចែកចាយគ្រឿងញៀនបាន៥១កញ្ចប់

កណ្តាល: កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ ដឹកនាំដោយលោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការទទួលការងារគ្រឿងញៀនខេត្ត នឹងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារ យើងបានធ្វើការឆែកឆេរទីតាំងចែកចាយគ្រឿងញៀន បានជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៥១កញ្ចប់ មានធំមានតូច។

ហេតុការណ៍ចុះឆែកឆេនេះកាលពីវេលាម៉ោង៤ និង៥០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១ឈ្មោះ រស់ ប៉ាលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ សំ ចាន់នីភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំង២នាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ កម្លាំងជំនាញខេត្តនឹងស្រុកដឹកនាំដោយលោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការទទួលការងារគ្រឿងញៀនខេត្តនឹងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា យើងបានធ្វើការឆែកឆេរទីតាំងចែកចាយគ្រឿងញៀន បានវត្ថុតាង ម្សៅក្រាម ពណ៌ស សង្ស័យសារធាតុញៀនចំនួន៥១កញ្ចប់ តូច៥០កញ្ចប់ មធ្យម១កញ្ចប់,ទូរសព្ទ២គ្រឿងនឹងប្រាក់00មួយចំនួន។

បច្ចុប្បន្នជំនាញខេត្តនឹងស្រុកកំពុងបន្តនីតិវិធីច្បាប់៕

មតិយោបល់