ព័ត៌មានកីឡា

ស៊ន សៀវម៉ី យកឈ្នះហ្វីលីពីន ដណ្តើមបានមេដាយមាស ១គ្រឿង បន្ថែមទៀតជូនកម្ពុជា

កីឡាការិនី ស៊ន សៀវម៉ី បានយកឈ្នះ ហ្វីលីពីន ដណ្តើមបានមេដាយមាសជូនប្រទេសកម្ពុជា ដោយជ័យជម្នះជាលទ្ធផល ១៣ទល់៦ ក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារតេក្វាន់ដូ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។

មុននិងមកដល់វគ្គដណ្តើមមេដាយមាស ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនី Narul Nur Hafizza របស់ម្ចាស់ផ្ទះដោយលទ្ធផល ១៤-៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយហ្វីលីពីន។ ហើយ សៀវមុី បន្តធ្វេីបានសម្រេចទៀត ដោយដណ្តើមបានមេដាយមាស ពីកីឡាការនីហ្វីលីពីន មកជូនប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា នេះជាមេដាយចុងក្រោយរបស់កម្ពុជា ដូចនេះប្រតិភូកីឡា SEA Games កម្ពុជា ដណ្តេីមបានមេដាយ មាស ៣គ្រឿង ប្រាក់ ២គ្រឿង សំរឹទ្ធ ១២គ្រឿង។ ធ្វេីឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី៨ ក្នុង១១ ប្រទេសចូលរួម៕

មតិយោបល់