បន្ទាយមានជ័យៈ លោកអធិការរងទទួលផ្នែកចរាចរណ៍ស្រុកអូរជ្រៅ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូមួយគ្រឿងបានជិះទៅបុកឆ្កែ ខណៈនោះស្រាប់តែខ្ទាតអ្នកជិះម៉ូតូចូលក្រោមរថយន្ត ម៉ាក BAW ដែលកំពុងធ្វើដំណើរចាប់ហ្វ្រាំងមិនទាន់ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ លាន សំណាង អាយុ៣៨ឆ្នាំ រស់នៅភូមិស្រះរាំង ឃុំចំការចេក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាក វ៉េវពណ៌ក្រហមលាយខ្មៅ ផលិតឆ្នាំ២០០០ បានបុកជាមួយឆ្កែ រួចក៏ខ្ទាតចូលទៅខាងក្រោមរថយន្តម៉ាក BAW ផលិតនៅប្រទេសកូរ៉េ ពណ៌ស ដឹកត្រី បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង៕
មតិយោបល់