Post News Media ព័ត៌មានជាតិ អាវុធហត្ថខេត្...

អាវុធហត្ថខេត្តបាត់ដំបង ចាប់ជនសង្ស័យម្នាក់ពីបទលួចជិត៣លានរៀល និងសម្ភារ:មួយចំនួនទៀត (មានវីដេអូ)

បាត់ដំបង: កាលពីវេលាម៉ោង ០៦ល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ កំលាំងអាវុធហត្ថ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង បានចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ស្ថិតក្នុងភូមិភ្នំតូចឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី រិន ភេទប្រុដអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ស្រុកកំណេីតឃុំតាមុឺនស្រុកថ្មគោលខេត្តបាតដំបង។ទីលំនៅបច្ចុប្បន្ន(មិនពិតប្រាកដ)។

ជាមួយគ្នានោះ អាវុធហត្ថក៏បានដកហូតវត្ថុតាង រួមមាន លុយបាតចំនួន24.000បាត, ទូរស័ព្ទ 2គ្រឿង, អាវុធខ្លី1ដេីម។ ចំពោះវត្ថុតាងខាងលេីនេះជាសំភារ:របស់ជនរងគ្រោះ។ សូមបញ្ជាក់ករណីខាងលេីនេះធ្វេីតាមពាក្យបណ្ដឹងរបស់ឈ្មោះផន យុត្ថានភេទប្រុសអាយុ៤១ឆ្នាំមុខរបរធ្វេីទាហានអង្គភាពទំនាក់ទំនងព្រុំដែនកម្ពុជា ថៃច្រកអូររំដួល។ បច្ចុប្បន្នកំពុងកសាងសំនុំរឿងតាមនីតិវិធីច្បាប់៕

photo_2016-06-01_21-13-42

photo_2016-06-01_21-13-48

Loading...