ព្រៃវែងៈ បុរសម្នាក់ដែលមានជំងឺប្រចាំកាយ ថែមទាំងវង្វេងវង្វាន់ទៀតនោះ បានគិតខ្លីចងក ធ្វើអត្តឃាត ស្លាប់ចោលប្រពន្ធដែលកំពុងធ្វើសំណង់នៅភ្នំពេញ និងបន្សល់ទុកកូនប្រុស ០២នាក់ រស់នៅកំព្រាអត់ឪពុក។
ហេតុការណ៍ចងករធ្វើអត្តឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង០៥យប់ ថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ទៀ ធូ ភេទប្រុស អាយុ 48ឆ្នាំនៅភូមិ ឫស្សីធ្លក ឃំុអង្គរទ្រេត ស្រុកស្វាយអន្ទរ។ ជនរងគ្រោះបានឡើងយកសសៃមងសាច់ស្លាត់ពណ៌ស ចងភ្ជាប់នឹងរនងខាងលើនៅក្រោមដំបូលសង្គ័សីបណ្ដាលស្លាប់ ខណៈប្រពន្ធទៅធ្វើសំណង់ភ្នំពេញ ចំណែកកូនប្រុស ០២នាក់ផ្ទះជាមួយឪពុក ហើយពេលបងប្អូនវិលមកផ្ទះវិញទើបឃើញឪពុកចង ក ស្លាប់ ។
ចំណែកមូលហេតុវិញ គឺជនរងគ្រោះទំលាប់ផឹក ជាប្រចាំ ហើយមានជម្ងឺ វង្វេង រយះពេល5 ថ្ងៃរួចហើយ សមត្ថកិច្ចបានកោសល្យវិច្ច័យសព្វគ្រប់ បានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយខ្លួនឯងមែន ហើយបើតាមសម្តីរបស់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះផឹកស្រាមិនសូវហូបបាយទេ តែបើប្រពន្ធនៅផ្ទះជាមួយគ្នាបង្ខំឲ្យហូបចុកតាមធម្មតា៕
មតិយោបល់