ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជ ទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី អន្តរាគមជួយឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន២៣នាក់ (ប្រុស ២០នាក់ និងស្រី ០៣នាក់) ដែលត្រូវប៉ូលិសចាប់ខ្លួននៅរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែសីហាឆ្នាំ២០១៦ ដោយមូលហេតុធ្វើការខុសច្បាប់ និងស្នាក់នៅហួសពេលកំណត់ ហើយរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ ទាំងអស់នោះមកកម្ពុជាវិញ។
ដោយមានសំណូមពរយ៉ាងទទូចរបស់ស្ថានទូត អាជ្ញាធរម៉ាឡេស៊ីបានយល់ព្រមដោះលែងមិនបញ្ជូនពលរដ្ឋទាំង២៣រូបទៅតុលាការ ដែលអាចនាំឲ្យជាប់ពន្ធនាគារជាច្រើនខែតាមច្បាប់របស់ម៉ាឡេស៊ី។
តាមការទាមទាររបស់ស្ថានទូតដែរ ថៅកែម៉ាឡេស៊ីឈ្មោះ Hairul Azmidolah បានយល់ព្រមចេញថ្លៃសំបុត្រយន្តហោះជូនពលរដ្ឋទាំង២៣រូបនេះ។
ពលរដ្ឋទាំង២៣រូប ដែលមានឈ្មោះដូចខាងក្រោម នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ AK៥៣៤ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥:៥៥ រួមមានទី១.ឈ្មោះ នា ឌិន ភេទប្រុស កើតថ្ងៃទី១៣ មេសា ១៩៩៦ ខេត្តក្រចេះ។ ទី២.ឈ្មោះ សុខ សៀងលី ភេទប្រុស កើតថ្ងៃទី១៤ តុលា ១៩៩៩ ខេត្តក្រចេះ ។ទី៣.ឈ្មោះ កុយ ថារិន ភេទប្រុស អាយុ៣៧ឆ្នាំ ខេត្តក្រចេះ ។ ទី៤.ឈ្មោះ ហុង ស៊ីនឿន ភេទប្រុស កើតថ្ងៃទី០១ មករា ១៩៨៩ ខេត្តក្រចេះ ។ ទី៥.ឈ្មោះ សេន និស្ស័យ ភេទប្រុស កើតថ្ងៃទី០១ មិថុនា ១៩៩៨ ខេត្តក្រចេះ ។ទី៦. ម៉ៅ សុភា ភេទប្រុស កើតថ្ងៃទី០២ មិថុនា ១៩៩០ ខេត្តក្រចេះ ។ទី៧.ឈ្មោះ សុខ សុវណ្ណារ៉ា ភេទប្រុស កើតថ្ងៃទី២៤ សីហា ១៩៩២ ខេត្តក្រចេះ ។ ទី៨.ឈ្មោះ នង សាម៉ី ភេទប្រុស កើតថ្ងៃទី០១ មករា ១៩៦៦ ខេត្តក្រចេះ។ ទី៩.ឈ្មោះ នឿង រ៉ាឌី ភេទប្រុស កើតថ្ងៃទី០១ មករា ២០០០ ខេត្តក្រចេះ ។ ទី១០.ឈ្មោះ គឹម បញ្ញា ភេទប្រុស កើតថ្ងៃទី០១ កុម្ភៈ ១៩៩០ ខេត្តក្រចេះ ។ ទី១១.ឈ្មោះ កុយ លីដា ភេទប្រុស កើតថ្ងៃទី០១ មករា ១៩៩៨ ខេត្តក្រចេះ ។ ទី១២.ឈ្មោះ គ្រីន ហាន់ ភេទប្រុស កើតថ្ងៃទី០២ មីនា ១៩៧៥ ខេត្តក្រចេះ ។ ទី១៣.ឈ្មោះ លឿង ពុទ្ធិរិទ្ធិ ភេទប្រុស កើតថ្ងៃទី១៦ មីនា ១៩៩៧ ខេត្តក្រចេះ ។ទី១៤.ឈ្មោះ សុខ លៀង ភេទប្រុស កើតថ្ងៃទី០២ កុម្ភៈ ១៩៧៦ ខេត្តក្រចេះ ។ ទី១៥.ឈ្មោះ ម៉ី សុខវី ភេទប្រុស កើតថ្ងៃទី០១ ធ្នូ ១៩៩៨ ខេត្តក្រចេះ ទី១៦. ឈ្មោះ ឌីន ឌី ភេទប្រុស កើតថ្ងៃទី០៥ ឧសភា ១៩៧១ ខេត្តក្រចេះ។ ទី១៧.ឈ្មោះ យ៉េន សាងឡេង ភេទប្រុស កើតថ្ងៃទី០១ មីនា ១៩៩៥ ខេត្តក្រចេះ ។ទី១៨.ឈ្មោះ បេន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ខេត្តក្រចេះ ។ទី១៩.ឈ្មោះ ជា ផល្លា ភេទប្រុស កើតថ្ងៃទី១៥ មិថុនា ១៩៨២ ខេត្តកណ្តាល ។ទី២០.ឈ្មោះ លួន ម៉ានិត ភេទប្រុស កើតថ្ងៃទី០៨ កញ្ញា ១៩៨២ ខេត្តក្រចេះ ។ទី២១.ឈ្មោះ ឯក សុខឡាត ភេទស្រី កើតថ្ងៃទី០៩ ឧសភា ១៩៧៩ ខេត្តក្រចេះ ។ ទី២២.ឈ្មោះ ច្រេច ថុល ភេទស្រី កើតថ្ងៃទី១៧ សីហា ១៩៧៨ ខេត្តក្រចេះ ។និងទី២៣.ឈ្មោះ គឹម គី ភេទស្រី អាយុ៣៥ឆ្នាំ ខេត្តក្រចេះ ៕
មតិយោបល់