ព័ត៌មានជាតិ

ឈប់ជ្រកភ្លៀងនិយាយទូរស័ព្ទក្រោមដើមឈើ ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបងៈស្រី្តម្នាក់ដែលគេអះអាងថា បានឈប់ជ្រកភ្លៀងនៅក្រោមឈើ ខណៈមេឃកំពុងធ្លាក់ភ្លៀងនោះ ក៏ត្រូវបានរន្ទះបាញ់ បាញ់ស្លាប់ភ្លាមៗនៅក្រោមដើមឈើនោះតែម្តង។

ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចចំការកប្បាស់ចាស់ស្ថិតក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល មានភ្លៀងធ្លាក់មួយមេលាយខ្យល់រន្ទះ ហើយអ្នកដំណើរជាស្រ្តីដែលត្រូវរន្ទះបាញ់ស្លាប់នោះឈ្មោះ សោម សឿន ភេទស្រីអាយុ៥៧ឆ្នាំរស់នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅស្រុកបាណន់។ បច្ចុប្បន្នគាត់ស្នាក់នៅធ្វើចំការនៅភ្នំវាលចាប៕

photo_2016-06-01_20-52-49photo_2016-06-01_20-52-52photo_2016-06-01_20-52-56

មតិយោបល់