ព័ត៌មានជាតិ

សង្ស័យមានវិបត្តផ្លូវចិត្ត! បុរសម្នាក់គិតអីមិនចេញ ចងកសម្លាប់ខ្លួន

តាកែវៈ លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការរងស្រុកទ្រាំងទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងចន្លោះពីម៉ោង២រសៀលទៅម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃស្លឹក ឃំុព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

សាកសពជនរងគ្រោះមានឈ្មោះ សឿន ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកណើតនៅភូមិឃុំខាងលើ មុខរបររកសីុនៅប្រទេសថៃ បានចងកសម្លាប់ខ្លួនដោយខ្សែគោនៅលើដើមព្រីងខាងក្រោយផ្ទះឪពុករបស់ខ្លួនចម្ងាយប្រហែល១០០ម៉ែត្រ ហើយជាង១០ឆ្នាំមកហើយ ជនរងគ្រោះបានលែងលះប្រពន្ធ ចេញទៅរកសីុនៅថៃ មិនដែលមកផ្ទះទេ ទើបតែថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូមកចុះក្នុងភូមិ មិនចូលផ្ទះទេ លុះដល់ថ្ងៃកើតហេតុក៏ប្រទះឃើញចងកស្លាប់តែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់