ព័ត៌មានជាតិ

សមត្ថកិច្ច​​ចុះបង្ក្រាបហាងម៉ាស្សាកោសជប់មួយកន្លែង យីហោ ពន្លឺពេជ្រ១៦៨ ដែលបានបង្កប់សេវាបម្រើផ្លូវភេទ

ភ្នំពេញៈ ទីតាំងបម្រើផ្លូវភេទជ្រកក្រោម ម៉ាស្សាកោសជប់យីហោ ពន្លឺពេជ្រ១៦៨ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស ការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅបង្ក្រាប កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។

ដោយបានធ្វើការចាប់ខ្លួនស្រ្តីម្នាក់ដែលជាថៅកែហាង ព្រមទាំងឃាត់ខ្លួនស្រ្តីវ័យក្មេងដែលជាស្រីបម្រើសេវាផ្លូវភេទនៅក្នុងហាងនោះចំនួន៦នាក់ទៀតផងដែរ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដែលប្រតិបត្តិការបង្ក្រាបខាងលើនោះបានធ្វើឡើង ក្រោមការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរកឃើញថាទីតាំងមួយនេះល្មើសច្បាប់ដោយមានបង្កប់សេវា បម្រើផ្លូវភេទនៅក្នុងនោះយ៉ាងជាក់ស្ដែង។ ចំណែកថៅកែហាងដែលត្រូវបានកម្លាំងឃាត់ខ្លួនបាននាពេលនោះ ឈ្មោះ ញ៉ែត ស្រីម៉ុម ភេទស្រី អាយុ៤៥ឆ្នាំ ហើយកម្លាំងនគរបាលបានរកឃើញថា ការដាក់ស្លាកម៉ាស្សាកោសជប់ខាងលើនោះគឺ គ្រាន់តែជា ការបំភាន់ភ្នែកសមត្ថកិច្ច ដើម្បីកុំឲ្យចាប់អារម្មណ៍តែប៉ុណ្ណោះ។

តាមពិតមានការរកបម្រើផ្លូវភេទយ៉ាងពេញទំហឹង ដែលជ្រកក្រោមស្លាកម៉ាស្សាកោសជប់នោះ ប៉ុន្តែទោះជាបែបណាមុខរបរទុច្ចរិតបែបនេះមិនអាចលាក់បាំងនិងកម្លាំងនគរបាលជំនាញបានឡើយ ទីបំផុតត្រូវវែកមុខនិងបង្ក្រាបបែបនេះតែម្ដង។

ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងបានរកឃើញស្រោមអនាម័យដែលប្រប្រាស់រួចច្រកថង់ យកទៅបោះចោលនៅលើគំនរសំរាមមួយចំនួន ដែលជាមូលដ្ឋាននិងវត្ថុតាងបញ្ជាក់ថា ទីតាំងមួយនេះជាកន្លែងបម្រើសេវាផ្លូវ ភេទមួយយ៉ាងរលូន ចំណែកស្លាកកោសជប់គ្រាន់តែដាក់ដើម្បីបិទបាំងទង្វើល្មើសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ បន្ទាប់មកកម្លាំង បានធ្វើការឃាត់ខ្លួនស្រ្តីចំនួន៧នាក់ ដែលក្នុងមានស្រ្តី ឈ្មោះ ញ៉ែត ស្រីម៉ុម ដែលជាថៅកែហាងខាងលើ និង៦នាក់ទៀតគឺជាស្រី បម្រើសេវាផ្លូវភេទ ហើយមិនទាន់ដឹងថានាងៗទាំងអស់នោះមានអាយុក្រោម ១៨ឆ្នាំជាអនិតិជនប៉ុន្មាននាក់ និងមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុន្មាននាក់នៅឡើយទេ។ពេលនេះទាំងថៅកែហាងរួមនិងស្រ្តីរកស៊ីផ្លូវភេទទាំងនោះ និងត្រូវបញ្ជូនទៅធ្វើការសាកសួរនៅការិយាល័យប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/ztjzdfZoqi8

មតិយោបល់