ភ្នំពេញៈ ដោយសាតែមិនយល់ច្បាស់អំពីនីតិវិធីកម្មករកម្មការិនីរួមទាំងអ្នកបើករ៉ឺម៉កកង់បីម្នាក់ផងទាំងអស់១៦នាក់បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ព្រោះថៅកែជនជាតិចិនមិនបើកលុយឱ្យក្នុងខែធ្នូនិងខែមករា តែពេលមកដល់ប៉ូលិសប្រាប់ថា ឲ្យទៅប្តឹងចៅសង្កាត់ តែគាប់ជួនចៅសង្កាត់មិនស្រួលខ្លួន ពួកគាត់ក៏នាំគ្នាត្រឡប់មទៅផ្ទះវិញអស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០១៧នេះនៅក្នុងបរិវេណសាលាសង្កាត់ចោមចៅ។
ថៅកែដែលរងការចោទីប្រកាន់ពីសំណាក់កម្មករកម្មការិនីនេះ ឈ្មោះ ចាវ សិន មានឈ្មោះនៅកន្លែងការងារ ជឺង ហើ ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរថៅកែកាត់ដេរសម្លៀកបំពាក់ជួលផ្ទះល្វែងឲ្យកម្មករដេរក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានគេចខ្លួនបាតតាំងពីថ្ងៃទី១៦ មករា ឆ្នាំ២០១៧ មកម្លេះ។
តាមប្រភពព័ត៌មានពីលោក ទៀង សំណាង អាយុ៣៦ឆ្នាំ មុខរបររត់រឺម៉កកង់បីដែលជាអ្នករងគ្រោះម្នាក់ក្នុងចំណោមពួកគាត់ទាំ១៦នាក់ប្រុស៥នាក់បានឲ្យដឹងថា គិតចាប់តាំងពីពេលដែលត្រូវបើកលុយគឺថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ លុយដែលត្រូវបើកសម្រាប់កម្មករច្រើនជាងគេ១៧០០០០០រៀល ហើយសម្រាប់កម្មករដែលតិចជាងគេ១២០០០០០រៀល ដោយមិនដឹងពីនីតិវិធីក្រុមកម្មករបានបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ តែត្រូវសមត្ថកិច្ចប្រាប់ទៅឲ្យទៅប្តឹងនិងសុំយោបល់ពីលោកចៅសង្កាត់ តែដោយសារលោកចៅសង្កាត់ទើបតែបើកឡានចេញ ពួកគាត់ក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយចាំថ្ងៃចន្ទទើបមកប្តឹងចៅសង្កាត់៕
https://youtu.be/pVq5tekXYgU
មតិយោបល់