ព័ត៌មានបច្ចេកវិទ្យា

ចង់បង្កើនល្បឿន និងមេម៉ូរីទំនេរលើ iPhone ប្រើតែកម្មវិធីមួយនេះទៅបានហើយ!

តើទូរសព្ទ iPhone របស់ប្រិយមិត្តកំពុងមានបញ្ហាដើរយឺត ឬពេញមេម៉ូរីឬ? បើដូច្នេះមែន​ សូមសាកល្បងប្រើប្រាស់កម្មវិធី Magic Phone Cleaner នេះទៅ។

កម្មវិធីសម្អាតឯកសារសំណល់នៅលើ iOS Devices (iPhone, iPad, និង iPod Touch) មួយនេះ អាចទាញយកទៅដំឡើងប្រើដោយឥតគិតថ្លៃពីក្នុង AppStore។ វាអនុញ្ញាតឱ្យប្រិយមិត្តស្វែងរកឯកសារសំណល់ធំៗ និងឥតបានការក្នុងមេម៉ូរីទូរសព្ទបានយ៉ាងឆាប់រហ័ស ហើយលុបវាចោលបាន។

ធ្វើដូចនេះ វាមិនត្រឹមតែជួយបង្កើនទំហំមេម៉ូរីទំនេរលើ iPhone ប៉ុណ្ណោះទេ តែ ថែម​ទាំ​ងជួយធ្វើឱ្យម៉ាស៊ីនទូរសព្ទដើរលឿនថែមទៀតផង។

Magic Phone Cleaner ក៏ត្រូវបានរចនាផ្ទាំងកម្មវិធី ដែលមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ គឺគ្រាន់តែចុចតែមួយប៉ះ ឬពីរប៉ះប៉ុណ្ណោះ។

ដើម្បីទាញយកកម្មវិធីនេះទៅប្រើប្រាស់ សូមចុចលើតំណភ្ជាប់នេះ Magic Phone Cleanerឬចូលទៅកាន់ AppStore រួចវាយពាក្យ Magic Phone Cleaner បន្ទាប់មក ចុចលើប៊ូតុង Download និង Install ជាការស្រេច៕

មតិយោបល់