ព័ត៌មានជាតិ

Update៖ សំណាងណាស់! ម៉ូតូនៅខាងក្រោមឡានកុងតឺន័រហើយ មនុស្សមិនអីទៀត!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកទូកុងតឺន័រ បានប៉ះជាមួយនិងម៉ូតូកូនទា ពណ៌ស្ករ មួយគ្រឿង ដែលរងការខូចខាតទាំងស្រុងតែម្តង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃ២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញម៉ូតូរបស់ជនរងគ្រោះ ដែលបើកបរដោយបុរសម្នាក់ ម៉ាកធូដេ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1FK-1174 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយវេងស្រេង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកទូកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ក6977 ភព3 បានបើកក្នុងល្បឿនលឿន ក្នុងបំណងចង់វ៉ារូបគាត់ តែមិនបានវាផុតផងក៏បានទាក់ដៃម៉ូតូរបស់គាត់ បណ្តាលឲ្យរូបគាត់រេចង្កូតយ៉ាងខ្លាំងក្នុងស្ថានភាពចង់ដួលផងទើបរូបគាត់សម្រេចចិត្តលោតផ្ដួលខ្លួនចេញពីម៉ូតូតែម្តង។ រីឯម៉ូតូរបស់គាត់ត្រូវរថយន្តកុងតឺន័រកិនចំពីលើបណ្តាលឲ្យរងការខូចខាតទាំងស្រុងផងដែរ។

សូមបញ្ជាក់ផងដែរថា បុរសដែលមានសំណាងអាចគេចផុតពីមហាគ្រោះថ្នាក់នេះមានឈ្មោះ រឿន ស៊ីថា ដែលជាជាងសំណង់ សព្វថ្ងៃស្នាក់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុប្រហែលជា២០នាទី ទើបមានខាងភាគីខាងរថយន្តមកធ្វើការដោះស្រាយជាមួយនិងជនរងគ្រោះនៅនឹងកន្លែងកើតហេតុតែម្តង ដោយភាគីខាងជនរងគ្រោះមិនបានទារសំណងអ្វីច្រើននោះទេដោយគ្រាន់តែស្នើសុំឲ្យជួសជុលម៉ូតូសងគាត់វិញដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះ៕

https://youtu.be/oitJCjfPWUc

មតិយោបល់