ព័ត៌មានជាតិ

ព្រឹកនេះ ព្រះមហាក្សត្រយាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន

ភ្នំពេញៈនៅវេលាម៉ោង៩ ព្រឹកនេះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។

ព្រះរាជដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន។

គួរបញ្ជាក់ថា ព្រះករុណា យាងព្រះរាជដំណើរចាកចេញពីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ នឹងយាងត្រឡប់មកវិញនៅរសៀលថ្ងៃទី០៤ ខែមិថុនា ពោលគឺ២យប់ ៣ថ្ងៃ៕

photo_2016-06-02_08-46-13photo_2016-06-02_08-46-16photo_2016-06-02_08-46-21photo_2016-06-02_08-46-25photo_2016-06-02_08-46-28photo_2016-06-02_08-46-30photo_2016-06-02_08-46-33photo_2016-06-02_08-46-39photo_2016-06-02_08-46-53

មតិយោបល់