ភ្នំពេញៈ រនាំងដែកសម្រាប់ខណ្ឌចែក ទ្រូងផ្លូវចំនួន២ផ្ទាំង ត្រូវបានបាក់ខ្ទេច និងរប៉ាត់រប៉ាយពេញផ្លូវ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តទៅបុកទាំងកំរោល នៅត្រង់មុខក្រសួងការពារជាតិ ដែលស្ថិតតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា នៅម៉ោង ១និង០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ។
បើតាមប្រភពព័ត៌មានពីអ្នក ដែលបានឃើញហេតុការណ៍ខាងលើនេះ បាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្ត សាំយ៉ុង ១២កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5054 មួយគ្រឿង ដែលបើកដោយបុរសម្នាក់ និងរួមដំណើរជាមនុស្សបួនប្រាំនាក់ បានធ្វើដំណើរ តាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមិនដឹងជាយ៉ាងមិចស្រាប់តែ មកដល់មុខក្រសួងការពារជាតិ ដែលជាកន្លែងកើតហេតុ រថយន្តបានរេចង្កូត ទៅបុកនិងរនាំងដែលដាក់ខណ្ឌចែកទ្រូងផ្លូវ បណ្តាឲ្យបាក់អស់២ ផ្ទាំង រឺឯរថយន្តវិញ ក៏គល់ជាប់ខូចខាតស្ទើរតែទាំងស្រុង ខណៈពេលដែលអ្នកបើកបរពុំមានរងរបួស។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អ្នកបើកបរបន្ទាប់ពីដឹងថា ខ្លួនពុំមានរងរបួសហើយនោះ បានបើកទ្វាររថយន្តចុះ គេចចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកតែរនាំងដែក ដែលបាក់និងរថយន្ដរងការខូចខាត នៅកន្លែងតែប៉ុណ្ណោះ។
រថយន្តដែលបន្សល់ទុកនៅន្លែងកើតហេតុ ក្រោយពីបើកបុករួចត្រូវបានកម្លាំងជំនាញ ចុះមកធ្វើការវាស់វែង នឹងស្ទួចយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់