តាកែវៈ យោងតាមផេក វិទ្យុគោកធ្លកខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ទេព មូនិន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ, លោក កៅ វគ្គសែល អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ និងកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទបានចុះអនុវត្តដីកាសម្រេច លេខ ៦៣៦ /២០១៨ របស់សាលាដំបូងខេត្តតាកែវ ចំពោះឈ្មោះ អូក ញ៉ ដែលបានសង់របងផ្ទះ រំលោភលើផ្លូវសាធារណៈ ដែលស្ថិត នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ៕
ព័ត៌មានជាតិ
មតិយោបល់